Wednesday, May 11, 2011

ចំណេះដឹងខ្លីៗ

៥ចំនុចដើម្បី គេងលក់ស្រួល... 
អាស្រ័យដោយមនុស្សមានការងារច្រើន ខ្លះធ្វើការតាំងពីព្រលឹមទល់ព្រលប់ ទើប ធ្វើឱ្យពួកគេគ្មានពេលសម្រាកគ្រប់ គ្រាន់ 
ដែលជាកត្ដាធ្វើឱ្យបុគ្គលប្រភេទនេះ គេងពុំលក់ហើយចេះតែតប់ប្រមល់ ហេតុនេះយើងសូមណែនាំគន្លឹះ ងាយៗ 
ដើម្បីឱ្យអ្នកគេងលក់យ៉ាងស្រួលៈ...






១. រៀបចំកាលវិភាគ និងការងារដែលត្រូវធ្វើ ៖ មិនចំពោះថាជារឿងការងារ ឬការណាត់ផ្សេងៗទេ ព្រោះកាលណាយើងបាន 
សរសេរវាទុកហើយ វានឹងឱ្យយើងអស់កង្វល់ ហើយដេកលក់យ៉ាងសប្បាយពុំបាច់ ខាតពេលខ្វល់ថាត្រូវធ្វើអ្វីមុននោះទេ។ 


២. ចែករំលែកការងារឱ្យអ្នកដទៃជួយធ្វើខ្លះ ៖ ជាពិសេសគឺស្ដ្រីមេផ្ទះតែម្ដងចូរចែកការងារផ្សេងៗ ឱ្យឪពុកឬកូនៗជួយធ្វើខ្លះ 
ផងទោះជាពួកគេធ្វើពុំស្អាតក៏សូមគិតថា គឺជាការបង្ហាត់ពួកគេរៀនធ្វើទាន់ ខ្លួននៅ ក្មេងនិងទម្លាប់ប្ដីខ្លះៗ ។ 


៣. ចំណាយសរុបតែម្ដង ៖ អ្នកពុំចាំបាច់រត់ចុះ រត់ឡើងរកទិញ របស់នេះ ឬរបស់នោះច្រើនលើក ច្រើនសា ដូចជាម្ហូបអាហារ
ជាដើម ព្រោះនាំ ឱ្យខ្វល់ច្រើននោះឡើយ។ 


៤. ការលេងកុំព្យូទ័រ ឬ ជហាត ធ្វើឱ្យអ្នកខាតពេល ដោយ ពុំដឹងខ្លួន ៖ ព្រោះជាហេតុផលដែលបណ្ដាលឱ្យយើងខាតពេលទទេ។ 


៥. កាត់បន្ថយការមើលទូរទស្សន៍ ឬវីដេអូ ពេលយប់ ៖ ព្រោះជាមេរោគធំធ្វើឱ្យយើងលែងងងុយគេង តែបន្ទាប់មកដល់ពេលគេងគឺ 
យើងអាចគេងពុំលក់ ដូច្នេះយើងគួរកាត់បន្ថយដោយការមើលវីដេអូ បើមើល ពេល ថ្ងៃគឺល្អបំផុត។ ...     


សារជាតិនៃពណ៌ផ្លែឈើ៖...






 ពណ៌លឿង៖ ពណ៌លឿងច្រើន ជួបនៅក្នុងផ្លែចេក ពោត ម្ទេសលឿង ស្វាយទុំ ម៉ាក់ប្រេង រួមទាំងបន្លែបៃតង ដូចជា 
សណ្តែកហួឡាន់តៅ ផ្ទី... ជាដើម។ វាសម្បូរដោយសារជាតិលួថេន សៀសានថីន និង ការ៉ូទីណាយ ដែលជួយការពារដល់
ការចុះខ្សោយនៃប្រព័ន្ធប្រសាទ ភ្នែក កោសិកាភ្នែក និង ជំងឺភ្នែក។... 


ពណ៌ទឹកក្រូច៖ គេប្រទះឃើញនៅក្នុងផ្លែល្ពៅ ការ៉ុត ដំឡូងបារាំង ក្រូច ស្វាយ... វាសម្បូរទៅដោយសារជាតិបេតា ការ៉ូទីន 
ដែលជួយកាត់បន្ថយការប្រឈមនៃជំងឺបេះដូង ពោះវៀន មហារីកបំពង់ក និងជួយការពាររោគអត់កូន (រោគអារ)។... 


ពណ៌ក្រហម៖ ផ្លែឈើពណ៌ក្រហមច្រើន ជួបក្នុងផ្លែប៉េងប៉ោះ ទំពាំងបាយជូរក្រហម ផ្លែប៉ោម ផ្លែក្រូច វាសម្បូរទៅដោយសារ
ជាតិលីកូពីន និងការ៉ូទីណាយ ដែលជួយបន្ថយការប្រឈមនឹងជំងឺបេះដូង និងគ្រោះថ្នាក់ពីមហារីកពងស្វាស សួត និងក្រពះ។... 


ពណ៌ស្វាយ៖ ច្រើនជួបនៅក្នុងផ្លែព្រីង ទំពាំងបាយជូរ ម្កាក់ ... ដែលសម្បូរដោយសារជាតិហ្លាវ៉ូណាយ ដែលទប់ទល់នឹងជំងឺ
សរសៃឈាមបេះដូង និងជំងឺសន្លាក់។... 


ពណ៌ទឹកប្រាក់៖ ច្រើនជួបនៅក្នុងផ្លែព្រីង ទំពាំងបាយជូរ ម្កាក់ ... ដែលសម្បូរដោយសារជាតិ ហ្លាវ៉ូណាយដែលទប់ទល់ នឹង
ជំងឺសរសៃ ឈាមបេះដូង និងជំងឺសន្លាក់។ គេប្រទះឃើញច្រើននៅ ក្នុងផ្លែប្លូប៊េរី ដែលសម្បូរ ដោយសារជាតិអែនថូស៊ី យ៉ានីន 
ដែលជួយការពារ រោគ ឆ្លងតាមផ្លូវតម្រង ទឹកនោមនិងក្រសែភ្នែក។...