Wednesday, May 11, 2011

លំហាត់ប្រាណដើម្បីសុខភាពល្អ និងស្បែកស្រស់ថ្លា

១. ការហាត់ប្រាណជាទៀងទាត់ជាកត្តាមួយដែលធ្វើអោយសុខភាពល្អមាំមួន ស្រកទម្ងន់ ឡើងសាច់ដុំ និងធ្វើ អោយមានរូបរាងស្អាតស្លីម។ មិនតែប៉ុណ្ណោះការហាត់ប្រាណក៏អាចធ្វើអោយស្បែកស្រស់ថ្លា ភ្លឺរលោង ក្មេងជាងវ័យ ហើយថែមទាំងទទួលបានអារម្មណ៍ស្រស់ថ្លាទៀតផង។

២. គួរគេងអោយបាន ៧ ទៅ ៨ម៉ោង ក្នុងមួយថ្ងៃដើម្បីទទួលបាននូវសុខភាពល្អ ក្មេងជាងវ័យជាមួយនឹងស្បែកដ៏ស្រស់ថ្លា។

៣. ការហាត់ប្រាណដែលត្រឹមត្រូវ គឺហាត់អោយបានទៀងទាត់ ដោយគួរតែហាត់អោយបានយ៉ាងហោច ណាស់ ៥ថ្ងៃក្នុងមួយសប្តាហ៍ និងកន្លះម៉ោងក្នុងមួយថ្ងៃ។



៤. ការហាត់ប្រាណជួយកាត់បន្ថយការស្រ្តេស បណ្តេញសារធាតុពុលពីស្បែកដូចជា ផ្សែងបារី ផ្សែងពុល
ផ្សេងៗ និងធ្វើអោយគេងលក់ស្រួល។

៥. ការហាត់ប្រាណទៀងទាត់អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនដោយសារប្រព័ន្ធសរសៃភ្ជាប់ពី ចំនុចមួយ ទៅចំនុចទាញយឺតបណ្តាលអោយតឹងណែននិងស្រកទម្ងន់។

៦. ការហាត់ប្រាណមិនត្រឹមតែធ្វើអោយដង្ហើមដើរស្រួល និងស្មារតីរឹងមាំប៉ុណ្ណោះទេ ថែមទាំងជួយអោយ ស្បែកមុខតឹងណែនល្អទៀតផង។







៧. បើប្រៀបធៀបអ្នកហាត់ប្រាណជាមួយនឹងអ្នកដែលមិនបានហាត់ប្រាណ ពិតជាមានរាងកាយ និងស្បែកខុសគ្នា។

៨. អ្វីដែលអាចជួយស្បែកកាន់តែស្អាតនោះគឺការពិសារទឹកមុនពេល និងក្រោយពេលហាត់ប្រាណ។




៩. ប្រសិនបើលោកអ្នកពិសារទឹកបានគ្រប់គ្រាន់កំឡុងពេលហាត់ប្រាណនោះជួយដល់ចលនាឈាម រត់បានជ្រាប ចូលដល់ស្បែក ដែលនឹងជួយកំចាត់សារធាតុពុលពីក្រោមស្រទាប់ស្បែក និងធ្វើអោយស្បែកទទួលជាតិសំណើម។






អត្ថប្រយោជន៍ ៥យ៉ាងនៃការដើរ

១. ការចំនាយពេលវេលាដើរត្រឹមតែ ១០ ទៅ១៥នាទីក្នុងមួយថ្ងៃនឹងជួយធ្វើអោយសាច់ដុំត្រគាករឹងមាំ។

២. ការដើររាល់ថ្ងៃជួយអោយសាច់ដុំកំភួនជើងឡើងរួញ និងជួយគាបបាតជើង។ ជាលទ្ធផល ដំនើរត្រលប់ នៃសរសៃឈាមខ្មៅមានលក្ខណ ល្អប្រសើរដែលធ្វើអោយជើង ធូរស្រាលពីបន្ទុក ធ្វើអោយជើង ប្រែជាស្រឡូន និងមានសាច់ដុំរឹងមាំ។


៣. ការទម្លាប់ដើរអំណោយផលដល់ការលាយអុកស៊ីហ្សែនរបស់ជាលិកាដែលធ្វើអោយថ្ពាល់របស់អ្នក ប្រែពណ៌ ជាផ្កាឈូក។

៤. អ្នកអាចដុតរំលាយ៣០០កាឡូរី ដោយមិនដឹងខ្លួនសម្រាប់ការដើរលឿនចំនួនមួយម៉ោង។ រាងកាយអ្នកនឹង ផ្លាស់ពីម៉ាស់ខ្លាញ់ទៅជាម៉ាសសាច់ដុំដែលជួយដល់សរីរាង្គក្នុងការដុតបំផ្លាញថាមពល។

៥. ការដើរល្អសំរាប់ចិត្តគំនិត អ្នកអាចបន្ធូរភាពតានតឹង វាអាចជួយអោយខួរក្បាលបង្កើនការផលិតអ័រម៉ូន ដែល ជួយអោយអ្នកមានទឹកមុខស្រស់បស់ និងជួយអោយមានអារម្មណ៍ស្ងប់ ស្រឡះល្អ។

អត្ថប្រយោជន៏ទឹកដូងខ្ចី



ទឹកដូងខ្ចីមានសារធាតុចិញ្ចឹម ជួយបំប៉នកម្លាំងអោយខ្លាំងក្លា និងរឹងមាំ។ អ្វីដែលពិសេសគឺទឹកដូងមិនធ្វើ អោយធាត់ឡើយ វាថែមទាំងអាចបញ្ចុះកម្តៅ ជួយអោយឈាមដើរស្រួល ព្រមទាំងបង្ការនូវមេរោគ ផ្កាសាយមិន អោយចូលលុកលុយ។ ពិសាទឹកដូងនឹងជួយ អោយស្បែករបស់អ្នកទន់រលោង ស្រស់ស្អាតថែមទៀតផង។

តិចនិកហាត់ខួរក្បាលឱ្យស្រស់ស្រាយ



ដោយប្រឈមនឹងការដោះស្រាយបញ្ហាលំបាក ជារៀងរាល់ថ្ងៃនោះ ធ្វើឱ្យយើងមានការស្មុគស្មាញ
មិនស្រឡះក្នុងអារម្មណ៍ ។ ដូច្នេះ គួរងាកមករកវិធីជម្រះអារម្មណ៍ឱ្យល្អប្រសើរឡើងវិញ ។

ផឹកទឹកញឹកញាប់: ព្រោះខួរក្បាលប្រកបដោយជាតិទឹក ៨៥ ភាគរយ ប្រសិនបើទឹកមានតិចពេក អាច
បណ្ដាលឱ្យខួរក្បាលបញ្ជូនព័ត៌មានយឺតយ៉ាវ ក្លាយជាមនុស្សយឺតយ៉ាវ ឬគិតអ្វីមិនចេញ ។

បរិភោគខ្លាញ់: ដូចជា ខ្លាញ់ត្រី សារធាតុចម្រាញ់ចេញពីស្លឹកប៉ិកគួយ ខ្លាញ់ត្រីសាលម៉ុន ទឹកសណ្ដែក
សៀង វីតាមីន ព ចម្រុះ ជាដើម ព្រោះអាហារប្រភេទនេះ នឹងទៅជួយជួសជុលផ្នែកដែលសឹករេចរឹល
របស់សាច់ខួរ ក្បាល។

អង្គុយសមាធិ: រៀងរាល់ព្រឹក ក្រោយពេលភ្ញាក់ពីគេង រយៈពេលខ្លីៗ ប្រហែលជា ១០ទៅ ១៥ នាទី ដើម្បី
ឱ្យខួរក្បាលបានធូរស្បើយ។

ដាក់ការតាំងចិត្ដ: ការតាំងចិត្ដចំពោះរឿងរ៉ាវណាក៏ដោយ ដូចជាការកំណត់ប្រូក្រាមឱ្យខួរក្បាលថា នេះជា
រឿងដែលត្រូវកើតឡើងជាមិនខាន ខួរក្បាលនឹងសម្រួលសកម្មភាពនោះ ទៅកាន់គោលដៅនោះភ្លាម ធ្វើឱ្យ
រឿង នោះប្រកបដោយជោគជ័យ។



សើចនិងញញឹម: រាល់លើកដែលញញឹម នឹងមានសារធាតុអិនដឺហ្វីន ដែលជាសារធាតុផ្ដល់សេចក្ដីសុខ
បង្ហូរ ចេញមក ដើម្បីជាការជំរុញ ឱ្យមានការស្រលាញ់ និង មានបំណងល្អចំពោះមនុស្សដទៃ។


ខ្ញីបំបាត់ពុលឡាន

យោងតាមការសិក្សាស្រាវជ្រាវ នៅប្រទេសអាមេរិក គេបានរកឃើញថា ខ្ញីមានគុណប្រយោជន៍ណាស់ ក្នុងការជួយសម្រាលដល់អាការពុលឡាន ពុលរលក និងវិលមុខ រកកល់ក្អួតចង្អោរបាន ប្រសើរ​ជាងថ្នាំពេទ្យទៅទៀត ព្រោះវាមិនធ្វើឱ្យមានអាកា​រ ងងុយគេង ដូចជាប្រើថ្នាំពេទ្យនោះឡើយ ។

គេយកខ្ញីទៅទៅដាំទឹកពិសា​ ដើម្បីបំបាត់អាការចុកឆ្អល់​ក្នុងពោះ កកូរពោះជាដើម​ ជាពិសេសបើពិសារ ទឹកខ្ញីក្ដៅៗ វាអាចជួយបញ្ចេញចោល ស្លេស្មបានងាយស្រួលទៀតផង។

ពេលធ្វើដំណើរតាមរថយន្ដ ឬទូកក្ដី គួរពិសាទឹកក្ដៅឆុងខ្ញី ឱ្យបានមុនកន្លះម៉ោង ដោយឆុងលាយជាមួយ ម្សៅខ្ញីកន្លះស្លាប​ព្រាបាយ ក្នុងទឹកមួយកែវ ឬជាមួយខ្ញីស្រស់ មួយដើមតូចល្មម ឬ ចិតជាចំណិតស្ដើងៗ ក៏បានឆុងទឹកក្ដៅមួយកែវ
ហើយអាច​ថែមទឹកឃ្មុំ​ ឬទឹកក្រូចឆ្មារបន្ដិចចូល ដើម្បីបង្កើនរសជាតិ ។

Source from GYM WORLD CENTER!