ដើម្បីកាត់បន្ថយការឈឺចាប់ដោយសារជំងឺសន្លាក់បង្កឡើង អស់លោកអាចត្រាំជើងដោយទឹកក្តៅឧណ្ឌៗមានលាយអំបិលសមុទ្រEpsomបន្តិច ឫប្រើទឹកកកស្អំផ្ទាល់គ្របពីលើកន្លែងសន្លាក់ត្រូវហើមរលាកប្រមាណ១០ទៅ១៥នាទីនោះអារម្មណ៍នៃការឈឺចាប់នឹងបានថយចុះមួយកម្រិត។
អ្នកកើតជំងឺសន្លាក់អាចដឹងបានតាមរយៈហើមពោរនៅសន្លាក់ដៃ ជើង កែងដៃ ក្បាលជង្គង់ ភ្នែកគោល ម្រាមមេជើង និងភ្ជាប់ជាមួយនោះគឺអារម្មណ៍ឈឺចាប់ ដោយការឈឺចាប់នេះភាគច្រើនកើតឡើងនៅពេលយប់។
អ្នកជំងឺសន្លាក់ភាគច្រើនគឺជាបុរសមាន (៩៥ភាគរយ) ហើយជាទូទៅគឺនៅវ័យជាង៤០ឆ្នាំ មូលហេតុគឺបណ្តាលមកពីការទទួលទានលើសសារជាតិបំប៉ន លើសពីនេះ ប្រសិនជានៅក្នុងគ្រួសារធ្លាប់មានអ្នកកើតជំងឺសន្លាក់នោះ អ្នកគប្បីប្រយ័ត្នប្រយែងព្រោះតាមការប៉ាន់ស្មានមាន២០ភាគររយនៃអ្នកជំងឺសន្លាក់ គឺដោយសារតំណពូជ ហើយជំងឺកាន់តែធ្ងន់ធ្ងរប្រសិនអ្នកជំងឺផឹកស្រា ភេសជ្ជៈមានជាតិអាល់កុល ឫបរិភោគគ្រឿងក្នុងសត្វច្រើន៕
ទម្លាប់មិនល្អអាចកាត់បន្ថយអាយុរបស់អ្នកដល់ទៅ១២ឆ្នាំ
យោងតាមព័ត៌មានពីទីភ្នាក់ងារ AP ប្រចាំទីក្រុង Chicago បានឲ្យដឹងថា ទំលាប់មិនល្អ៤យ៉ាងដែលរួមមាន «ការជក់បារី, ការផឹកគ្រឿងស្រវឹងច្រើនពេក ការមិនបញ្ចេញកំលាំងពលកម្មឬមិនហាត់ប្រាណ និងការតមអាហារហួសហេតុ» បណ្តាលឲ្យអ្នកកាត់បន្ថយអាយុ១២ឆ្នាំ។
របាយការណ៍ពី AP ត្រូវ បានបង្ហាញនៅលើការស្រាវជ្រាវថ្មីពីឱសថក្នុងស្រុក ដោយបញ្ជាក់ថា មនុស្សសរុបមានចំនួន ៣១៤ នាក់ត្រូវបានធ្វើការសិក្សាទៅលើការប្រព្រឹត្តទាំង៤យ៉ាងខាងលើ។ ចំណោមពួកគេ៩១នាក់ ឬ២៩ %បានស្លាប់ក្នុងអំឡុងពេលធ្វើការសិក្សា។ ក្នុងចំណោមមនុស្សដែលមានសុខភាពល្អបំផុតចំនួន៣៨៧នាក់ ឬក៏ប្រហែលជា៨% ដែលមិនប្រព្រឹត្តទម្លាប់ទាំង៤ខាងលើ គឺមានតែ៣២នាក់ប៉ុណ្ណោះបានស្លាប់។
ភាពគ្រោះថ្នាក់ទាំងនោះរួមមានៈ ការជក់ថ្នាំជក់ , ការផឹកគ្រឿងស្រវឹងច្រើនជាង៣ដងក្នុងមួយថ្ងៃសំរាប់បុរសនិងច្រើនជាង២ដងសំរាប់ស្រ្តី ការផឹកតិចជាងការធ្វើលំហាត់ប្រាណក្នុងមួយសប្តាហ៍២ម៉ោង និងការញុំាផ្លែឈើនិងបន្លែតិចជាង៣ពេលជាប្រចាំថ្ងៃ។
អ្នកដឹកនាំការស្រាវជ្រាវ Elisabeth Kvaavik នៃ សាកល វិទ្យាល័យរបស់ Osloបាននិយាយថា ទម្លាប់ទាំងនេះធ្វើឲ្យមានការកើនឡើងនៃការប្រឈមការស្លាប់និងធ្វើឲ្យពួកគេមើលទៅចាស់ជាងក្រុមមនុស្សដែលមានសុខភាពល្អរហូតដល់១២ឆ្នាំ។
ក្រុមមនុស្សដែលមានសុខភាពល្អគឺអ្នកមិនដែលជក់បារី និងអ្នកដែលលះបង់ទំលាប់មិនល្អគឺអ្នកមិនដែលផឹកគ្រឿងស្រវឹង ស្រ្តីដែលផឹកតិចជាង២ដងជាប្រចាំនិងបុរសផឹកតិចជាង៣ដង ពួកគេត្រូវធ្វើលំហាត់ប្រាណយ៉ាងហោចណាស់រយៈពេល២ម៉ោងប្រចាំសប្តាហ៍ និងអ្នកដែលបានញុំាផ្លែឈើ និងបន្លែយ៉ាងតិចក៏៣ដងដែរជាប្រចាំថ្ងៃ។
June Stevens ជាអ្នកស្រាវជ្រាវសុខភាពសាធារណៈនៃសាកលវិទ្យាល័យនៅ North Carolinaបាន និយាយថា ការរក ឃើញ នេះ មិន មែន មានន័យថា មនុស្ស គ្រប់រូប រក្សា នូវ ជីវិត ដែល មាន សុខភាព ល្អ និង មាន អាយុ វែង ជាង អ្នក ដែល មិន មាន សុខ ភាព ល្អ នោះ ទេ ក៏ ប៉ុន្តែ អាចថា វា ល្អ ប្រសើរ ជាងផង ដែរ៕
Long Lived Twin Sister |