ចេកគឺជាផ្លែឈើដែលសំបូរទៅដោយសារជាតិចិញ្ចឹម វាមានរសជាតិផ្អែម និងក្រអូប។ ចេកមិនត្រឹមតែជាផ្លែស្រស់សម្រាប់ទទួលទានប៉ុណ្ណោះទេ ប៉ុន្តែចេកផ្តល់គុណប្រយោជន៍ផងដែរចំពោះសុខ ភាព។
ចំពោះមនុស្សដែលចូលចិត្តញុំាចេក ពួកគេអាចមានអារម្មណ៍ថាឆាប់ឆ្អែត និងទទួលបាននូវគុណប្រយោជន៍មួយចំនួនផងដែរ។ ចេកផ្ទុកនូវកាល់ស្យូម, ថាមពល, វិតាមីន និងអង់ហ្ស៊ីម(enzyme)ដូចជា ស៊ូក្រូស(sucrose), គ្លុយកូស(glucose), ស្ករទឹកដោះ ១៤,៨ក្រាម និង១ក្រាមនៃប្រូតេអ៊ីន(២%នៃការបរិភោគប្រចាំថ្ងៃ)។ ចេកក៏មាន៤០០មីលីក្រាម កាល់ស្យូម(១០%នៃការបរិភោគជាប្រចាំថ្ងៃ)។ ការស្រាវជ្រាវមួយបានថ្លែងថា ប្រសិនបើយើងទទួលទានចេកជារៀងរាល់ថ្ងៃ យើងនឹងមានការប្រថុយប្រថានតិច២២% ចំពោះរោគគាំងបេះដូង ជាងមនុស្សដែលមិនទទួលទានចេកសោះ។ ចេកមានកាល់ស្យូមខ្ពស់អាចបង្កើនភាពទៀងទាត់នៃចង្វាក់បេះដូង , ដំណើររួញនៃសាច់ដុំឲ្យមានសកម្មភាពឡើង និងជួយឲ្យសម្ពាធឈាមថេរ។
ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់អាចបន្ថយនូវប្រសិទ្ធភាពរបស់ natrium ដែលអាចបង្កើនសម្ពាធឈាម និងបន្ថយនូវភាពប្រឈមនឹងការវាយប្រហារជំងឺស្រ្តូកផងដែរ។ ចេកមួយមានកាកសរសៃ៤ក្រាម ឬ១៦%។ កាកសរសៃនេះ គឺល្អចំពោះការរំលាយអាហារ និងប្រព័ន្ធសរសៃឈាមបេះដូងដើម្បីធ្វើការបានល្អ។ នៅពេលដែលអ្នកស្រ្តេស ការដុតរំលាយអាហារក្នុងរាងកាយកាន់តែធ្វើការធ្ងន់ឡើង និងអាចឲ្យកាល់ស្យូមថយចុះបាន។ ការទទួលទានចេកនឹងផ្តល់កាល់ស្យូមបានឆាប់រហ័ស និងមុខងារប្រព័ន្ធសរសៃប្រសាទអនុវត្តជាធម្មតា។
សារជាតិចិញ្ចឹមមានដូចជា Folat អាស៊ីដ, ម៉ាញ៉េស្យូម, វិតាមីនA, វិតាមីនC និងប៉ូតាស្យូមនៅក្នុងចេកគឺដើរតួយ៉ាងសំខាន់ដើម្បីជំរុញការផលិតនូវserotonin ឬក៏អ័រម៉ូនសុភមង្គល(happiness hormone)។ អ័រម៉ូននេះអាចបង្កើនមុខងាររបស់អារម្មណ៍ និងផ្តល់ឲ្យអារម្មណ៍មានសុខភាព, ការស្ងប់ និងសុខស្រួលដោយខ្លួនឯងផ្ទាល់។ ការមានសូដ្យូមទាប ធ្វើឲ្យចេកគឺសុវត្ថិភាព សម្រាប់អ្នកដែលមានសម្ពាធឈាមឡើង និងអាហារអំបិលទាប ប៉ុន្តែនៅតែត្រូវការកាល់ស្យូម។ US Food and Drug Administration បាននិយាយថា ការបរិភោគចេកមួយក្នុងមួយថ្ងៃអាចជួយដល់ការព្យាលរោគសម្ពាធឈាមឡើង។ ជាការពិត សម្ពាធឈាមឡើងអាចធ្វើឲ្យកើតឡើងនៅជំងឺស្រ្តូក ឬក៏រោគគាំងបេះដូង៕